Integrity Legal

6th December 2017

Khmer language translation of video found here: ទិដ្ឋាការ​ប្រភេទ​រៀបការសំរាប់​ពលរដ្ឋ​កម្ពុជា​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក

សួស្ដី! ខ្ញុំឈ្មោះ Benjamin Hart ។ ខ្ញុំគឺជាមេធាវី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនIntegrity Legal នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ។

នៅក្នុងវីដេអូថ្ងៃនេះ យើងនឹងពិភាក្សាអំពីទិដ្ឋាការប្រភេទរៀបការ​ ដោយផ្តោតទៅលើបរិបទនៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​រាជធានី​ភ្នំពេញនៃប្រទេសកម្ពុជា ។

ដូចដែលយើងបានលើកឡើងខាងលើ យើងស្ថិតនៅក្នុងទីក្រុងបាងកក ។ ខ្ញុំ​គឺ​ជា​មេធាវី​ជនជាតិ​អាមេរិកាំង ប៉ុន្តែ​ក្រុមហ៊ុន​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក ។ ការ​ងារ​របស់​យើង​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​កើតឡើង​នៅ​ជុំវិញ​ទីក្រុង​បាង​កក និង​ការិយាល័យ​កុងស៊ុល​នៃស្ថាន​ទូត​សហរដ្ឋ​អាមេរិក ហើយ​ជាពិសេស​ ​សំណុំរឿង​របស់​យើង​ គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​កុងស៊ុល​នៃស្ថាន​ទូត​សហរដ្ឋ​អាមេរិកនៅ​ទី​នេះ ។ ជាមួយ​គ្នា​នេះ​ យើង​ក៏​ទទួល​យក​សំណុំរឿង​ផ្សេងៗ​នៅ​ក្នុង​តំបន់​ផង​ដែរ ។ ខ្ញុំ​បាន​រត់ការ​សំណុំរឿង​ផ្សេងៗទាំង​នោះ​ញឹកញាប់​គួរសម​ដែរ ។ បើ​និយាយ​អោយ​ជាក់​លាក់ទៅ កម្ពុជា​គឺ​ប្រទេស​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ញឹកញាប់​ជាង​គេ​នៅ​ក្នុង​តំបន់នេះ ។ ខ្ញុំ​គិត​ថា​ វា​អាស្រ័យ​ទៅ​លើ​ឆ្នាំផ្សេងគ្នា ។ ប៉ុន្តែ​យើង​បាន​ពិភាក្សា​អំពី ទិដ្ឋាការ​ប្រភេទ​ K-1 នៅ​ក្នុង​វីដេអូ​ផ្សេង​មួយ​ទៀត ដែលជា​​ទិដ្ឋាការ​ប្រភេទ​គូដណ្ដឹង ។ នៅ​ក្នុង​វីដេអូ​នេះ យើង​នឹង​ពិភាក្សា​ជា​ពិសេស​អំពី​ទិដ្ឋាការ​ប្រភេទរៀប​ការ ។ ដូច្នេះ​ក្នុង​ពេល​នេះ ខ្ញុំ​នឹង​និយាយ​អំពីទិដ្ឋាការ​ប្រភេទ​ CR-1, IR-1 ឬ​ K-3 ។ មាន​វីដេអូ​មួយ​ផ្សេងទៀត​នៅ​ក្នុង​ទំព័រ​នេះ ដែល​និយាយ​ជា​ពិសេស​អំពីទិដ្ឋាការ​ប្រភេទ​ K-3 ហើយ​ខ្ញុំ​នឹងទុក​អោយ​វីដេអូ​នោះ​​ពិភាក្សា​លំអិត​ ឬ​ជាក់លាក់​អំពី​ទិដ្ឋាការ​នេះ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទិដ្ឋាការ​ប្រភេទ​ CR-1 និង IR-1 ដែល​ទិដ្ឋាការ​ប្រភេទ​ CR-1 គឺ​ប្រភេទ​អ្នក​រស់​នៅជា​អចិន្ត្រៃយ៍​ដោយ​មាន​លក្ខខ័ណ្ឌ និង IR-1 ជា​ប្រភេទ​សាច់ញាតិ​ផ្ទាល់ ហើយ​អ្នក​ដែល​ចូល​ទៅកាន់​សហរដ្ឋ​អាមេរិក​តាម​ទិដ្ឋាការ​ប្រភេទ​ IR-1 គឺ​ជា​អ្នក​រស់​នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ស្របច្បាប់​ដោយ​មិនមាន​លក្ខខ័ណ្ឌ ដែល​ខុស​ពី​​អ្នក​រស់​នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ស្របច្បាប់​តែមាន​លក្ខខ័ណ្ឌ ។ និយាយ​ជា​រួម គឺ​ខ្ញុំ​និយាយ​អំពី​ជន​បរទេស ដែល​បាន​រៀប​ការ ហើយ​ខ្ញុំ​និយាយ​ជា​ពិសេស​អំពីពលរដ្ឋ​ខ្មែរ ដែល​រៀបការ​ជាមួយ​នឹងពលរដ្ឋ​អាមេរិក ។ ទោះ​បី​ជា​ការ​វិភាគ​នេះ​អាច​យក​ទៅអនុវត្ត​បានចំពោះ​​​​អ្នក​រស់​នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ស្របច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​មាន​បំណង​ចង់​យក​ប្ដី​ឬ​ប្រពន្ធ​ជនជាតិ​ខ្មែរ​របស់​ពួក​គេទៅ​កាន់​​សហរដ្ឋ​អាមេរិកក៏​ដោយ​ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​និយាយតែ​​អំពី​ពលរដ្ឋ​អាមេរិក ដែល​មាន​បំណង​ចង់​យក​ប្ដី​ឬ​ប្រពន្ធ​ជនជាតិ​ខ្មែរ​របស់​ពួក​គេទៅ​កាន់​​សហរដ្ឋ​អាមេរិកតែ​ប៉ុណ្ណោះ ។

ដូចនេះ អ្វី​ដែល​ត្រូវ​គិត​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ​រៀបការដើម្បី​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក គឺ​ថា​វា​គឺ​ជា​ដំណើរ​ការ​ដែល​មាន​៣​ផ្នែក ដែល​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​ដោយ​រត់ការ​ដាក់​ពាក្យ​នៅ​​ក្រសួង​សន្តិសុខ​មាតុភូមិ​ និង​ភ្នាក់ងារ​សេវាអន្តោប្រវេសន៍ និង​ពលរដ្ឋ​អាមេរិក ។ បន្ទាប់​មក​ទៀត អ្នក​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​នឹង​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិ ដែល​នៅ​ក្នុង​បរិបទ​ទិដ្ឋាការ​អន្តោប្រវេសន៍ប្រភេទ​ប្ដីឬ​ប្រពន្ធ​ មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិមាន​តួនាទី​ផ្សេងពីតួនាទីរបស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ទិដ្ឋាការ​​ប្រភេទ K គឺ​ប្រភេទ K-1 និង K-3 ។ នៅ​ក្នុង​សំណុំ​រឿង​សុំ​ទិដ្ឋាការ​ប្រភេទ K-1 និង K-3 ដែល​ក្នុង​ករណី​ទាំង​នោះ​​​ទិដ្ឋាការ​ប្រភេទ K-3 ត្រូវ​បាន​សំរេច​យល់​ព្រម នោះ​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិគ្រាន់​តែ​ដើរ​តួ​ជា​ទី​កន្លែង​លាង​សំអាត​ឯកសារ ឬ​កន្លែង​បញ្ជូន​ឯកសារ ដើម្បី​ធានា​អោយ​ប្រាកដ​ថា​សំណុំ​រឿង​នោះ​ចាក​ចេញ​ពី​ភ្នាក់ងារ USCIS ទៅ​កាន់​ស្ថានទូត​ក្រៅ​ប្រទេស​ដែល​សមស្រប ។ ពាក់ព័ន្ធ​នឹង​ទិដ្ឋាការអន្តោប្រវេសន៍​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក វិសាលភាព​នៃ​ការ​ងារ​របស់​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិគឺ​មាន​លក្ខណៈ​ទូលំទូលាយ ។​ ពួក​គេ​ធ្វើ​ការ​ប្រមូល​ឯកសារ​ជា​ច្រើន ពួក​គេ​នឹង​ទាក់​ទង​ទៅ​អ្នក​ដាក់​ពាក្យ​ប្រសិន​បើ​ពួក​គេមាន​អារម្មណ៍​ថា​ខ្វះឯកសារ​ណាមួយ ឬ​ពួកគេ​មាន​អារម្មណ៍​ថាត្រូវ​ការ​ពត៌មាន​ចាំបាច់​បន្ថែម​ទៀត ។ នៅ​ក្នុង​វីដេអូ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ទំព័រ​នេះ​យើង​បាន​ពិភាក្សាអំពីអ្វី​ដែល​គេ​ហៅ​ថា និតិវិធី​នៃ​ការ​ត្រួតពិនិត្យ​ដ៏​ខ្លាំង​បំផុត​របស់​រដ្ឋបាល​ប្រធានាធិបតី​ Trump ក្នុង​ពេល​ឥឡូវ​នេះ ។ ខ្ញុំ​មិន​ដឹង​ដែរ ហើយ​​ខ្ញុំក៏​​មិន​ទាន់​បាន​ឃើញ​ការ​​ត្រួតពិនិត្យ​ដ៏​ខ្លាំង​បំផុត​ណាមួយ​ត្រូវ​​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​​ទិដ្ឋាការ​ជាតិនៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​មើល​ឃើញ​ថា​នៅ​ក្នុង​ពេល​ណា​មួយ​នៅ​​ថ្ងៃ​អនាគត មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិ​នឹង​អនុវត្ត​និតិវិធី​នៃ​ការ​ត្រួតពិនិត្យ​ដ៏ខ្លាំង​បំផុតនេះ ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​មាន​តួនាទី​យ៉ាង​សកម្មក្នុង​សំណុំ​រឿង​ទិដ្ឋាការ​អន្តោប្រវេសន៍ ។ នៅពេ​ល​ដែល​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិយល់​ថា​ឯកសារ​មាន​គ្រប់​គ្រាន់​ហើយ ពួកគេ​នឹង​បន្តដំណើរ​ការ​សំណុំរឿង​ទៅ​កាន់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ហើយ​ថ្ងៃ​សំភាស​នឹង​ត្រូវ​កំណត់​នៅ​ស្ថានទូត ។ នៅ​ពេល​សំភាស មាន​រឿង​ជា​ច្រើន​ដែល​អាច​កើត​ឡើង ដែល​មាន​ដូច​ជា​អ្វី​ដែល​គេ​ហៅ​ថាសំណើ 221-G ដើម្បី​ស្នើសុំ​អោយ​បេក្ខជន​ដាក់​ឯកសារ​បន្ថែម ដែល​មន្ត្រី​ដែល​ធ្វើ​ការ​សំភាស​ចង់​ឃើញ​ពាក់​ព័ន្ធ​នឹង​ករណី​នោះ ។ ជា​ទូទៅ បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ពីមជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិហើយ ការ​ស្នើ​សុំ​ឯកសារ​បន្ថែម​នេះ​មិន​សូវ​ជា​មាន​ញឹក​ញាប់​ទេ ប៉ុន្តែ​វា​អាច​កើតឡើង​បាន ។ ខ្ញុំមិន​គួរ​និយាយ​ថា​វា​កំរ​កើត​ឡើង​នោះ​ទេ ។ នៅ​ក្នុង​ករណី​ទិដ្ឋាការ​ប្រភេទ​ K-1 វា​អាច​កើត​ឡើង​ជា​ញឹកញាប់​ ដោយ​សារ​តែ​ស្ថានភាព​នីមួយៗ​គឺ​ផ្សេងៗគ្នា ។ ទិដ្ឋាការប្រភេទ​រៀបការ ហាក់​ដូច​ជា​មាន​ភាព​ច្បាស់​លាស់ និង​ងាយ​យល់ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​មើល​ទៅ​លើ​ករណី​នេះ​តាម​បែប​​ហ្នឹង ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ពេល​នេះ​គឺថា មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិនឹង​កំណត់​ថ្ងៃ​សំភាស ហើយ​កាល​កំណត់​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ កាន់​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​មក​អ្នក​ត្រូវ​តែ​ចូល​សំភាស ។ ជា​រឿយៗ យើង​ធ្វើ​ការ​ត្រៀម​សំភាស​ជាមួយ​អតិថិជន​របស់​យើង ដើម្បី​អោយ​ពួកគេ​មាន​ការ​យល់​នូវ​អ្វី​ដែល​មន្ត្រី​កុងស៊ុល អាច​នឹង​ចង់ដឹង​ពាក់ព័ន្ធ​នឹង​ពាក្យ​សុំ ឬ​ពាក់​ព័ន្ធ​នឹង​ចំណុច​ជាក់លាក់​ណា​មួយ​នៃ​អ្នក​ដែល​ដាក់​ពាក្យ​សុំ ។​ រឿង​ផ្សេង​ទៀត​ដែល​យើង​ធ្វើ​គឺ​ផ្ដល់​នូវ​ការ​យល់​ដឹង​ខ្លះៗ​ពាក់​ព័ន្ធ​នឹង​និតិវិធី​ដែល​សំណុំ​រឿង​នឹង​ត្រូវ​ដំណើរ​ការ​នៅ​ស្ថាន​ទូត ។

ជា​រួម​ ខ្ញុំ​គិត​ថា​វិធីមើល​ទៅ​លើ​ដំណើរ​ការ​ទូទៅ​នៃ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការអន្តោប្រវេសន៍​ទៅរស់​នៅ​សហរដ្ឋអាមេរិក​គឺដូចនេះ៖ វា​ចាប់​ផ្ដើម​នៅ​ក្រសួង​សន្តិសុខមាតុភូមិនៃ​សហរដ្ឋ​អាមេរិក ហើយ​បន្ត​ទៅ​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិដែល​ខុសពី​ទិដ្ឋាការ​ប្រភេទ K មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិ​ មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ដំណើរ​ការ​នេះ ហើយ​បន្ទាប់​មក​វា​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ។ នៅ​ពេល​នោះ ការ​សំភាស​នឹង​ត្រូវ​ធ្វើ​ឡើង ហើយ​ឯកសារ​បន្ថែម​ផ្សេងៗ​អាច​នឹង​ត្រូវ​ស្នើសុំ ដែល​អ្នក​នឹង​ត្រូវ​ ​រក​ឯកសារ​ដើម្បី​ដាក់​ជូន​ទៅ​កុងស៊ុលមុនពេល​ដែល​ ទិដ្ឋាការ​អាច​នឹង​ត្រូវ​សំរេច​យល់​ព្រមចេញ​អោយ​អ្នកនៅ​ចុង​បញ្ចប់ ។


Tags: , , , , , , , , , , ,

Leave a Reply

The hiring of a lawyer is an important decision that should not be based solely on advertisement. Before you decide, ask us to send you free written information about our qualifications and experience. The information presented on this site should not be construed to be formal legal advice nor the formation of a lawyer/client relationship.