Integrity Legal

7th December 2017

Khmer language translation of the video found here: ទិដ្ឋាការ​ប្រភេទ​ K-1 ពី​ប្រទេស​កម្ពុជា៖

នៅ​ក្នុង​វីដេអូ​នេះ យើង​នឹង​ពិភាក្សា​អំពី​ទិដ្ឋាការ​ប្រភេទ​ K-1 សំរាប់​គូដណ្ដឹង ​ក្នុង​បរិបទ​នៃ​ការ​ដំណើរ​ការ​របស់ការិយាល័យ​កុងស៊ុល​នៃ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅរាជធានី​ភ្នំពេញនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សំរាប់​អ្នក​ដែល​បាន​ចូល​មក​កាន់​ទំព័រ​របស់​យើង ហើយ​បាន​ឃើញ​វីដេអូ​មួយ​ចំនួន​របស់​យើង​ហើយ អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា​យើង​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​បាងកកនៃ​ប្រទេស​ថៃ ។ យើង​ធ្វើ​ការ​ដោះស្រាយជា​​ចម្បង​លើ​សំណុំរឿង​អន្តោប្រវេសន៍ ។ ជា​ទូទៅ​គឺ​សំរាប់​ជនជាតិ​ថៃ​អាមេរិកាំង ហើយ​យើង​ធ្វើ​ការ​រត់​ការ​សំណុំរឿង​ជាច្រើន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អន្តោប្រវេសន៍សំរាប់​គ្រួសារ​អាមេរិក ទិដ្ឋាការ​ប្រភេទ​គូដណ្ដឹង ទិដ្ឋាការប្រភេទ​រៀបការ ។ល។

ដោយ​សារ​យើង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងទី​ក្រុង​បាងកក មិន​មែន​មាន​ន័យ​ថា​យើង​ធ្វើ​ការ​ផ្ដាច់​មុខ​លើរឿង​អន្តោប្រវេសន៍​អាមេរិក​​តែនៅ​ក្នុង​ប្រទេស​នេះ នោះ​ទេ ។ វា​គួរ​អោយ​ចាប់​អារម្មណ៍​ដែរ ដែល​មេធាវីអន្តោប្រវេសន៍ជា​ច្រើនដែល​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជាធ្វើ​ការ​ជាមួយ​អតិថិជន​ចំរុះ​ជាតិសាសន៍ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ យើង​នៅ​ទី​ក្រុង​បាងកក​នេះ ហាក់​ដូច​ជា​ធ្វើ​ការ​តែ​ជាមួយ​​ជនជាតិ​ថៃ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើ​ការជាមួយ​សំណុំរឿងមួយចំនួនដែរ​ដែល​​ពាក់​ព័ន្ធ​នឹង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅរាជធានី​ភ្នំពេញនៃ​ព្រះរាជាណាចក្រ​កម្ពុជាដែរ​ ដោយសារ​តែ​ប្រទេស​នេះ​នៅ​ជិត​ប្រទេស​ថៃ ។ សំរាប់​អ្នក​ដោយ​ចាប់​អារម្មណ៍​លើ​ដំណើរ​ការដោយ​មើល​ពី​ទិដ្ឋភាព​ទូទៅ ជា​ការ​ល្អ​បំផុត​គឺ​អ្នក​គួរ​មើល​ទៅ​លើ​រឿង​នេះ​ជា​២​ដំណាក់​កាល៖ ដំណាក់​កាល​មួយ​គឺ​ពាក់​ព័ន្ធ​នឹង​ក្រសួង​សន្ដិសុខ​មាតុភូមិ ។ ស្ថាប័នអន្តោប្រវេសន៍ ​ហៅ​កាត់​ថា USCIS​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សន្ដិសុខ​មាតុភូមិ នឹង​ចាប់​ផ្ដើម​ដំបូង​ដោយ​ធ្វើ​ការ​សំរេច​យល់​ព្រម​លើ​ទំរង់បែបបទធានា I-129F ។ ពាក្យ​ធានា​នេះ គឺ​ជា​ចំនុច​ចាប់​ផ្ដើម​ដំបូង​នៃ​ដំណើរ​ការ​នេះ ។ អ្នក​ត្រូវ​ដាក់​ពាក្យ​ធានា ហើយ​អ្នក​ត្រូវ​តែ​ទទួល​បាន​ការ​សំរេច​យល់​ព្រម​ពី​ USCIS​ នៃ​ក្រសួង​សន្ដិសុខ​មាតុភូមិ មុនពេល​ដែល​អ្នក​អាច​បន្ត​ដំណើរ​ការ​ជាមួយ​នឹង​ទិដ្ឋាការ​ប្រភេទ​ K-1 រប​ស់​អ្នក​ ។ បន្ទាប់​ពី​ទទួល​បាន​ការ​​សំរេច​យល់​ព្រមលើ​ពាក្យ​ធានា​របស់​អ្នក​ហើយ យើង​នឹង​និយាយ​អំពី​តំរូវ​ការ​លំអិត​ពាក់​ព័ន្ធ​នឹង​ពាក្យ​ធានា ។ អ្វី​ដែល​ត្រូវ​កំណត់​ចំណាំ​ជាង​គេ​បំផុត​នោះ​ គឺ​ដៃ​គូ​ដែល​ដាក់​ពាក្យ​ធានាទាំង​ពីរ​នាក់​​ត្រូវ​តែ​នៅ​ទំនេរ​និង​អាច​រៀប​ការ​បានដោយ​ស្របច្បាប់​ នៅ​ពេល​ដែល​ពាក្យ​ធានា​ត្រូវ​បាន​ដាក់​ ។ លើស​ពី​នេះ​ទៅ​ទៀត ភាគីទាំង​ពីរ​ត្រូវធ្លាប់​បាន​ជួប​គ្នា​ផ្ទាល់​ក្នុង​កំឡុង​ពេល​២ឆ្នាំមុន​ពេល​ដែល​ពួក​គេ​ដាក់​ពាក្យ​ធានា​សុំ​ទិដ្ឋាការ​ប្រភេទ​ K-1 ។ រឿង​ដែល​សំខាន់​ជាង​គេ​ដែល​ត្រូវ​ចាំគឺ «អ្នក​ត្រូវ​តែ​នៅ​ទំនេរ​និង​អាច​រៀប​ការបាន​ដោយ​ស្របច្បាប់ ។ អ្នក​មិន​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កំពុង​លែង​លះនោះ​ទេ ។ អ្នក​​ត្រូវតែ​លែង​លះ​រួច​រាល់​ហើយ ប្រសិន​បើអ្នក​មាន​ប្ដី​ឬ​ប្រពន្ធ​មុន ។ ​អ្នក​ត្រូវ​តែ​នៅ​ទំនេរ​និង​អាច​រៀប​ការ​បានដោយ​ស្របច្បាប់ ហើយ​អ្វី​ដែល​អ្នក​ត្រូវចង​ចាំ ​ដែរ​នោះ​គឺ​ថា​ តំរូវ​ការ​នេះ​អាច​នឹង​មាន​នៅ​ក្នុងយុត្តាធិការ​នៃ​ច្បាប់​សាមញ្ញ ឬ​ពេល​ខ្លះ​ក៏​មាន​នៅ​ក្នុងយុត្តាធិការ​នៃ​​ច្បាប់​រដ្ឋ​ប្បវេណី​ផង​ដែរ ។ អ្នក​មិន​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មាន​ប្ដី​ឬ​ប្រពន្ធ​ នៅពេល​ដំណើរ​ការ​ទិដ្ឋាការ​ប្រភេទ​ K-1 នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ជាប្ដី​ប្រពន្ធ​ក៏​ដោយ ។ អ្នក​ត្រូវ​រង់ចាំ និង​ស្ថិត​នៅ​ក្នង​ស្ថានភាព​ជាគូដណ្ដឹង រហូត​ដល់​គូដណ្ដឹងបរទេសរបស់​អ្នក​ដែល​ក្នុង​សំណុំរឿង​នេះ ជា​ជនជាតិ​ខ្មែរ ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​បន្ទាប់​មក​អ្នក​នឹង​មាន​រយៈពេល​ ៩០​ថ្ងៃ ដើម្បី​រៀប​អាពាហ៍​ពិពាហ៍ និង​ដាក់​ពាក្យ​សុំ​ផ្លាស់​ប្ដូរ​ស្ថានភាព​អន្តោប្រវេសន៍​ ។ ការ​​ផ្លាស់​ប្ដូរ​ស្ថានភាព​អន្តោប្រវេសន៍ គឺ​ជា​ដំណើរ​ការ​មួយ​ផ្សេងទៀត ។ វា​កើតឡើង​បន្ទាប់​ពី​ការ​រៀបការ​នៅ​សហរដ្ឋ​អាមេរិក ។ មាន​វីដេអូ​មួយ​ផ្សេងទៀត​នៅ​ក្នុង​ទំព័រ​នេះ ដែល​ពិភាក្សា​ជាពិសេស​លើ​សេចក្ដី​លំអិត​នៃ​ការ​​ផ្លាស់​ប្ដូរ​ស្ថានភាព​អន្តោប្រវេសន៍ ។ យើង​អាច​និយាយ​បាន​ថា ជា​មូលដ្ឋានវា​គឺ​ជា​ដំណើរ​ការដែល​គូដណ្ដឹងបរទេស​ ដែល​បន្ទាប់​មកនឹង​ក្លាយ​ទៅ​ប្តី​ឬ​ប្រពន្ធ នឹង​ទទួល​បាន​សិទ្ធិ​ជាអ្នក​រស់​នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ស្របច្បាប់ ឬ​ដែល​ត្រូ​វ​បាន​គេ​ស្គាល់ថា​ជា​អ្នក​កាន់​ green card នៅ​សហរដ្ឋ​អាមេរិក ។ អញ្ចឹង​ វា​គឺ​ជា​រឿង​ដែល​កើត​ឡើង​ចុង​ក្រោយ​នៃ​ដំណើរ​ការ​នេះ ។ ត្រឡប់​មក​និយាយ​ពីសំណុំបែបបទធានា​វិញ ដៃ​គូត្រូវ​តែ​បាន​ជួប​គ្នា​ផ្ទាល់​ក្នុង​កំឡុង​ពេល​២ឆ្នាំ​មុន​ការ​ដាក់​ពាក្យ ត្រូវ​តែ​នៅ​ទំនេរ និង​អាច​រៀប​ការបាន​ដោយ​ស្របច្បាប់​ ។ មាន​ពត៌មាន​លំអិត​ជា​ច្រើន​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ ដែល​ខ្ញុំ​នឹង​មិន​ពិភាក្សា​ស៊ី​ជម្រៅ​ពេក​ទេ ។ ​សន្មត់​ថា ស្ថាប័ន USCIS DHS​ បាន​ធ្វើ​ការ​សំរេច​យល់​ព្រម​លើ​ពាក្យ​ធានា ។ សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​​យ៉ាង​លឿន​ទៅ​កាន់​មជ្ឍមណ្ឌល​ទិដ្ឋាការ​ជាតិ ដែល​ដើរ​តួ​ដូច​ជា​កន្លែង​លាង​សំអាតឯកសារ ឬ​ទីតាំង​សំរាប់​បញ្ជូនឯកសារ ដើម្បី​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ក្រៅ​ប្រទេស​ដែល​សមស្រប ហើយ​នៅ​ក្នុង​សំណុំរឿង​នេះ​គឺកម្ពុជា ។ សំណុំរឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញនៃ​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​នោះ អ្នក​ត្រូវ​ធ្វើ​ការ​រត់​ការ​តាម​ដំណើរ​ការ​ជាក់លាក់​របស់​ផ្នែក​ទិដ្ឋាការនៃការិយាល័យ​កុងស៊ុល​របស់​ស្ថាន​ទូត​នៅទីនោះ ។

ទិដ្ឋាការ​ប្រភេទ​ K-1 មាន​លក្ខណៈគួរ​អោយ​ចាប់​អារម្មណ៍ ដោយ​សារ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ទិដ្ឋាការ​ដែល​មាន​គោល​បំណង​ពីរ ។ បើ​យើង​និយាយ​តាម​ច្បាប់ វា​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ ប៉ុន្តែ​ចំពោះ​​ការ​ដំណើរ​ការ​នៅ​ក្នុង​កុងស៊ុល និង​ដំណើរ​ការនៃ​ដាក់​ពាក្យ វា​ត្រូវ​បាន​គេ​គិត​ថា​មាន​បំណងដើម្បីទទួល​បាន​​ទិដ្ឋាការ​អន្តោប្រវេសន៍ ដូចជា​​ទិដ្ឋាការប្រភេទ​ប្តី​ប្រពន្ធ​ ឬ CR-1 ឬ IR-1 ដែរ ប៉ុន្តែ​លើក​លែង​តែ​ទិដ្ឋាការប្រភេទ K-3 ។ ដូច្នេះ ជា​សរុប​រួមនៅ​ក្នុង​វីដេអូនេះ ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​សុំយក​គូដណ្ដឹងជនជាតិ​ខ្មែរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ចាប់​ផ្ដើម​ពី​សហរដ្ឋអាមេរិក ដំណើរ​ការ​តាម​រយៈភ្នាក់ងារ​មួយ​ចំនួន​នៅ​ទី​នោះ មុន​ពេល​បញ្ជូន​ទៅ​ដល់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ​នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ទៀត មាន​ឯកសារ​ជា​ច្រើន​ដែល​ពាក់​នឹង​ដំណើរ​ការ​រួម​ និង​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវ​បកប្រែពី​ភាសាខ្មែរ ទៅ​អង់គ្លេស ។ សំរាប់​សេវាកម្ម​របស់​យើង​ខ្ញុំ​ យើង​អាច​ធ្វើ​ការ​បក​ប្រែ​ឯកសារ​ទាំង​នោះបាន​ ដែល​វា​គឺជា​ផ្នែកដ៏​សំខាន់មួយ​នៃអ្វី​​យើង​ត្រូវ​ធ្វើ​ការ​រត់​ការជាធម្មតា ។ ជា​រឿយៗ ខ្ញុំ​ត្រូវ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សំណុំរឿង​ជាមួយ​អតិថិជន ហើយ​ពេល​ខ្លះ​អាច​នឹង​ត្រូវ​ការ​ការ​បក​ប្រែដែរ ។ ប៉ុន្តែ​និយាយ​ជារួម​ទៅ បើ​យើង​មើល​ទៅ​លើ​លក្ខណៈទូទៅ​នៃ​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​នេះ ហើយ​និង​អ្វី​ដែល​យើង​អាច​ជួយ​បាន​ប្រសិន​បើ​ចាំ​បាច់ គឺ​ថា​វា​ត្រូវ​ចាប់​ផ្ដើម​ចេញពី​សហរដ្ឋ​អាមេរិក ហើយ​និង​មក​ស្ថានទូត​ជា​ចុង​ក្រោយ ។ ខ្ញុំ​គិត​ថា​វា​អាច​នឹង​ទាម​ទារ​ពេល​ប្រហែល​ជា​ ៨ ឬ ៩​ខែជា​មធ្យម សំរាប់​ដំណើរ​ការ​ទាំង​អស់​ដើម្បីទទួល​បាន​ទិដ្ឋាការ​ប្រភេទ​ K-1 ។ វា​អាច​ដំណើរ​ការ​លឿន​ ឬ​យឺត​ជាង​នេះ ។ អ្វី​ដែល​ត្រូវ​ចាំ​ពាក់​ព័ន្ធ​នឹង​ពាក្យ​សុំ​ទិដ្ឋាការ​ទៅសហរដ្ឋអាមេរិក គឺ​ថា​វា​ដូច​ជា​ដុំ​ព្រិល​អញ្ចឹង ដុំ​នីមួយៗ​មាន​លក្ខណៈពិសេស​ខុសៗគ្នា ហើយ​អ្នក​អាច​នឹង​ឃើញ​ថា​សំណុំរឿង​មួយ​អាច​នឹង​ដំណើរ​ការ​យ៉ាង​លឿនដោយ​នឹក​ស្មាន​មិន​ដល់ ។ យើង​ធ្លាប់​រត់​ការ​សំណុំរឿង​មួយ​ដែល​ដំណើរ​ការ​យ៉ាង​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​សំណុំរឿង​ផ្សេងៗ​ទៀត​ជា​មធ្យម ហើយ​ខ្ញុំ​គិត​ថា​នេះគឺ​ដោយ​សារ​តែ​វា​ទៅ​កាន់​ចំទីកន្លែង និង​ពេល​វេលាដែល​ត្រូវ​ជា​ទី​បំផុត ដែល​ធ្វើ​អោយ​វា​ដំណើរ​ការ​លឿន ខណៈពេល​ដែល​សំណុំរឿង​ខ្លះ​ដំណើរ​ការ​យឺត ។ សំណុំរឿងនីមួយៗមាន​លក្ខណៈខុសៗគ្នា​ទៅតាម​សំណុំរឿង និង​ស្ថានភាព​ផ្សេងៗគ្នា ប៉ុន្តែ​ដូច​អ្វី​ដែល​យើង​បាន​និយាយ ទិដ្ឋាការ​ប្រភេទ​ K-1 សំរាប់​ពលរដ្ឋខ្មែរ គឺ​ត្រូវ​ចាប់​ផ្ដើម​ចេញ​ពី​សហរដ្ឋ​អាមេរិក ហើយ​វា​នឹង​ត្រូវ​មក​បញ្ចប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បន្ទាប់​ពីពលរដ្ឋ​ខ្មែរនោះ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ហើយ​រៀបការ​ជាមួយ​គូដណ្ដឹង​ដែល​មាន​សញ្ជាតិ​អាមេរិក​របស់​គេ​ហើយ ពួក​គេ​អា​ច​ដាក់​ពាក្យ​សុំ​ផ្លាស់​ប្ដូរ​ស្ថាន​ភាព​អន្តោប្រវេសន៍ និង​ទទួល​បាន​ប័ណ្ណ Green Card នៅ​ក្នុង​សហរដ្ឋអាមេរិក ។


Tags: , , , , , , , , , , ,

Leave a Reply

The hiring of a lawyer is an important decision that should not be based solely on advertisement. Before you decide, ask us to send you free written information about our qualifications and experience. The information presented on this site should not be construed to be formal legal advice nor the formation of a lawyer/client relationship.